Cambridge
តើភាសាអ្វីដែលអ្នកចង់បាន?
The city of Cambridge is participating in the Community First Partnership offered by the Sponsors of Mass Save®. We are working with Mass Save Sponsor, Eversource, to provide cost-saving energy efficiency solutions to residents and small businesses in our community.
If you feel your home or small business is too cold in the winter or too hot in the summer and you want to help your community go green, these programs can help.
Join us and your neighbors to save energy and money. Together we can make our homes and businesses more comfortable. Together we can further our community's commitment to equity and sustainability.
ការវាយតម្លៃថាមពលនៅតាមផ្ទះដោយមិនគិតថ្លៃ
អ្នកជួល ម្ចាស់ជួល និងម្ចាស់ផ្ទះនៃផ្ទះសម្រាប់មួយគ្រួសារ អាផាតមិន ឬខុនដូនៅក្នុងអាគារដែលមាន 1-4 យូនីត អាចសន្សំសំចៃថាមពល និងថវិកា ដោយចាប់ផ្តើមជាមួយនឹងការវាយតម្លៃថាមពលនៅតាមផ្ទះដោយមិនគិតថ្លៃ។
ថប្រយោជន៍មានសម្រាប់ប្រជាជនគ្រប់កម្រិតនៃប្រាក់ចំណូល។
- ឧបករណ៍សន្សំសំចៃថាមពល និងទឹក រួមទាំង
- ទែម៉ូស្ដាតដែលអាចដាក់កម្មវិធីបាន
- ក្បាលទឹកផ្កាឈូក និងតម្រងក្បាលម៉ាស៊ីនរ៉ូប៊ីណេដែលមានប្រសិទ្ធភាពខ្ពស់
- ព្រីភ្លើងទំនើប
- ការផ្សាបិទខ្យល់ដោយមិនគិតថ្
- បញ្ចុះតម្លៃពី 75-100% សម្រាប់អ៊ីសូឡង់ដែលបានអនុម័ត។ បានធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ដើម្បីរួមបញ្ចូលការបញ្ចុះតម្លៃ 100% សម្រាប់តម្លៃដើមលើ៖
- យូនីតជួល
- អាគារដែលមាន 2-4 យូនីតនៅពេលដែលយូនីតទាំងអស់ត្រូវបំពាក់ដោយអ៊ីសូឡង់ក្នុងពេលតែមួយ
- គ្រួសារដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមប្រាក់ចំណូល*
- ថវិកាបន្ថែមសម្រាប់គ្រួសារដែលមានគ្រប់លក្ខណសម្បត្តិតាមប្រាក់ចំណូល* និងយូនីតអគារជួលដើម្បីដោះស្រាយឧបសគ្គនានា ដូចជាការរត់ប្រព័ន្ធខ្សែភ្លើងក្នុងបំពង់ និងក្រោយក្បាលមេសោទ្វារ និងសារធាតុវើមីឃូឡាយថ៍ (Vermiculite) មុនពេលការដំឡើងកម្រិតនៃធាតុអ៊ីសូឡង់
* ចុចទីនេះដើម្បីមើលថាតើអ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់លើកទឹកចិត្តទាំងនេះតាមរយៈកម្មវិធីសិទ្ធិទទួលបានតាមប្រាក់ចំណូល (Income-Eligible Program) ឬការផ្តល់ជូនលំនៅឋានកាន់តែប្រសើរឡើង (Enhanced Residential Offers) ដែរឬទេ។
- ការបញ្ចុះតម្លៃលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់ រួមទាំងម៉ាស៊ីនបូមកម្តៅសម្រាប់ការលើកទឹកចិត្តថ្មី
- ឱកាសហិរញ្ញប្បទាន 0% តាមរយៈ កម្មវិធីប្រាក់កម្ចី Mass Save HEAT Loan Program
- ដោយផ្អែកលើប្រាក់ចំណូលរបស់អ្នក ឬប្រាក់ចំណូលរបស់អ្នកជួល ប្រសិនបើអ្នកជាម្ចាស់អាគារពហុយូនីត អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍សន្សំសំចៃថាមពល និងថ្លៃដើមកាន់តែច្រើនតាមរយៈកម្មវិធី Income Eligible Program ។ សូមមើលខាងក្រោម។
កម្មវិធី (Income Eligible Program)
ប្រសិនបើអ្នករស់នៅក្នុងផ្ទះសម្រាប់គ្រួសារទោល ឬអគារដែលមាន 2 ទៅ 4 យូនីត ហើយអ្នកមានគ្រប់លក្ខណសម្បត្តិគ្រប់គ្រាន់តាមប្រាក់ចំណូល* នោះអ្នកអាចនឹងមានសិទ្ធិទទួលបានការដំឡើងកម្រិតសន្សំសំចៃថាមពល ដែលអាចកាត់បន្ថយថ្លៃចំណាយក្នុងវិក្កយបត្រថាមពលប្រចាំខែរបស់អ្នក ហើយធ្វើឱ្យគេហឋានរបស់អ្នកកាន់តែមានផាសុកភាពដោយមិនអស់ថ្លៃអ្វីនោះទេ។ ម្ចាស់អចលនទ្រព្យក៏អាចមានលក្ខណសម្បត្តិគ្រប់គ្រាន់ផងដែរ ផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេ ឬប្រាក់ចំណូលរបស់អ្នកជួលរបស់ពួកគេ។
*សូមចុចនៅទីនេះដើម្បីមើលថាតើអ្នកអាចនឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីសិទ្ធិទទួលបានតាមប្រាក់ចំណូល (Income-Eligible Program) ដែរឬទេ។
- អ៊ីសូឡង់ និងការផ្សាបិទខ្យល់
- ការអាប់ក្រេដ ឬការផ្លាស់ប្តូរម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់ រួមទាំងម៉ាស៊ីនបូមកម្ដៅ
- ការអាប់ក្រេដឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានប្រសិទ្ធភាពខ្ពស់
- ឧបករណ៍សន្សំសំចៃថាមពល និងទឹក មានដូចជា៖
- ទែម៉ូស្ដាតដែលអាចដាក់កម្មវិធីបាន
- ក្បាលទឹកផ្កាឈូក និងតម្រងក្បាលម៉ាស៊ីនរ៉ូប៊ីណេដែលមានប្រសិទ្ធភាពខ្ពស់
- ព្រីភ្លើងទំនើប
- ធានារ៉ាប់រងលើការចំណាយពេញថ្លៃនៃការអាប់ក្រេដ ឬការជួសជុលមួយចំនួនដែលចាំបាច់ មុនពេលដំឡើងអ៊ីសូឡង់ដែលបានណែនាំ ឬការអាប់ក្រេដសេវាកម្មថាមពលផ្សេងទៀត
មានកម្មវិធីជំនួយថាមពលបន្ថែមដែលមានតាមរយៈភ្នាក់ងារ CAP ក្នុងតំបន់ និងអ្នកឧបត្ថម្ភរបស់ Mass Save រួមមាន៖
- បញ្ចុះតម្លៃឧស្ម័ន និងអគ្គិសនី
- ជំនួយឥន្ធនៈ (ម៉ាស៊ីនកម្តៅនៅរដូវរងា)
- ជំនួយក្នុងការបង់ថ្លៃឧស្ម័ន និងថ្លៃអគ្គិសនីហួសកាលកំណត់
- កម្មវិធីជំនួយដែលមិនទាក់ទងនឹងថាមពលផ្សេងទៀត
ការអាប់ក្រេដម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់
ម្ចាស់ផ្ទះនៃផ្ទះសម្រាប់មួយគ្រួសារ អាផាតមិន និងខុនដូក្នុងអាគារ 1-4 យូនីតអាចមានសិទ្ធិទទួលបានការបញ្ចុះតម្លៃដើម្បីអាប់ក្រេដម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់។
ប្រាក់លើកទឹកចិត្តដែលអាចរកបាន គឺផ្អែកទៅលើប្រាក់ចំណូលរបស់អ្នក ទំហំ និងប្រភេទប្រព័ន្ធកម្ដៅ។
- ការបញ្ចុះតម្លៃរហូតដល់ $16,000 ចំពោះប្រភពខ្យល់ និងខ្យល់សម្រាប់ម៉ាស៊ីនបូមកម្ដៅទឹក
- ការបញ្ចុះតម្លៃរហូតដល់ $25,000 ចំពោះម៉ាស៊ីនបូមកម្ដៅពីដី
- ឱកាសហិរញ្ញប្បទាន 0% តាមរយៈ កម្មវិធីប្រាក់កម្ចី Mass Save HEAT Loan Program
ការវាយតម្លៃថាមពលសម្រាប់ពហុគ្រួសារ
ម្ចាស់អចលនទ្រព្យ ឬអ្នកគ្រប់គ្រងអាគារលំនៅដ្ឋានដែលមានលើសពី 5 យូនីត អាចស្នើសុំការវាយតម្លៃថាមពលពហុគ្រួសារ Mass Save ដោយមិនគិតថ្លៃ។ ការបញ្ចុះតម្លៃ និងការលើកទឹកចិត្តដែលមានសម្រាប់ការអាប់ក្រេដប្រសិទ្ធភាពថាមពលអាចបង្កើនតម្លៃអចលនទ្រព្យរបស់អ្នក និងកាត់បន្ថយការចំណាយប្រតិបត្តិការរបស់អ្នកពេញមួយឆ្នាំ។
- សិនសឺរចាប់សញ្ញាពេលមានមនុស្ស
- ឧបករណ៍កម្តៅទឹក
- ក្បាលទឹកផ្កាឈូក និងតម្រងក្បាលម៉ាស៊ីនរ៉ូប៊ីណេដែលមានប្រសិទ្ធភាពខ្ពស់
- ទែម៉ូស្ដាតដែលអាចដាក់កម្មវិធីបាន
- អ៊ីសូឡង់
- ការផ្សាបិទខ្យល់នៅកន្លែងដែលមានខ្យល់ចូល
- ឧបករណ៍ និងការគ្រប់គ្រងកម្តៅ និងភាពត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់
ចាប់ផ្តើមដោយចូលទៅកាន់គេហទំព័រកម្មវិធី Mass Save Multi-Family Program.
ការវាយតម្លៃអាជីវកម្មខ្នាតតូច
ទទួលបានការវាយតម្លៃថាមពលពីចម្ងាយ ឬដោយផ្ទាល់ដោយមិនគិតថ្លៃសម្រាប់អាជីវកម្មខ្នាតតូច អង្គការមិនរកប្រាក់ចំណេញ ឬទីសក្ការៈរបស់អ្នក។
អ្នកឯកទេសខាងថាមពលនឹងធ្វើការកំណត់រកឱកាសដើម្បីធ្វើការសន្សំសំចៃថាមពល ដោយផ្អែកទៅលើលទ្ធផលនៃការវាយតម្លៃរបស់អ្នក។
- សន្សំសំចៃថវិកាលើការចំណាយលើស
- បង្កើនប្រាក់ចំណេញ
- បង្កើនផាសុកភាពរបស់អតិថិជន និងបុគ្គលិករបស់អ្នក
កំណត់កាលវិភាគវាយតម្លៃថ្ងៃនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 70% លើវិធានការសន្សំសំចៃថាមពលដែលត្រូវបានអនុម័ត ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលដែលទាក់ទងនឹងភ្លើងបំភ្លឺ កម្ដៅ ភាពត្រជាក់ ទូរទឹកកក កម្ដៅទឹក ការលាងចាន និងការចម្អិនអាហារ។
អង្គការមិនរកប្រាក់ចំណេញខ្នាតតូច និងទីសក្ការៈក៏អាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីនេះផងដែរ ដោយអាស្រ័យលើការប្រើប្រាស់ថាមពលរបស់ពួកគេ។ ប្រសិនបើអ្នកមិនប្រាកដថាតើអាជីវកម្មរបស់អ្នកមានលក្ខណៈគ្រប់គ្រាន់ទេនោះ សូមបន្តទៅមុខ ហើយចុចប៊ូតុង click here "ចាប់ផ្តើម" ហើយយើងនឹងភ្ជាប់អ្នកទៅកាន់អ្នកលក់ជាអាជីវកម្មខ្នាតតូចដែលអាចឆ្លើយសំណួររបស់អ្នក។តើអ្វីជានិយមន័យនៃ "អាជីវកម្មខ្នាតតូច" សម្រាប់កម្មវិធីនេះ?
អាជីវកម្មខ្នាតតូចដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវប្រើអគ្គិសនី 1.5 លាន kWh ឬតិចជាងនេះ និងកម្ដៅ 40,000 ឬតិចជាងនេះសម្រាប់ឧស្ម័នធម្មជាតិ។
Join us! Together we can reach our goals for this year:
Homes insulated
High-efficiency heating or cooling upgrades
Small businesses projects